Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ការរៀបចំឱ្យមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូគឺដើម្បីកៀរគរចំណូលចូលថវិកាជាតិ

Published

on

ប្រិយមិត្តឆ្ងល់ទេថា  ហេតុអ្វីចាំបាច់មានលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា)សម្រាប់ម៉ូតូ..? បើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងចង្អុលបង្ហាញ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែកៀកខិត ផ្តល់ភាពងាយស្រួល ភាពសម្បូរបែប និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា ប្រជាពលរដ្ឋជាច្រើនមានបំណងចង់បានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។ ក្នុងគោលបំណងផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមានការលក់ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនបន្ថែមទៀត។

លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខបាន។ ចំពោះតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។

ជាការកត់សម្គាល់ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សាកល្បង ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលទៅស្វែងរកទិញលេខ និងបំពេញបែបបទចុះបញ្ជី ដែលកំពុងឃើញការចាប់អារម្មណ៍ខ្ពស់ និងផុសផុលក្នុងការស្វែងរក តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៕ ដោយ៖ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ3 months ago

អ្នកនាំពាក្យ៖ការរៀបចំឱ្យមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូគឺដើម្បីកៀរគរចំណូលចូលថវិកាជាតិ

ព័ត៌មានជាតិ5 months ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ5 months ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ5 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ5 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ