ប្រិយមិត្តឆ្ងល់ទេថា ហេតុអ្វីចាំបាច់មានលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា)សម្រាប់ម៉ូតូ..? បើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងចង្អុលបង្ហាញ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែកៀកខិត ផ្តល់ភាពងាយស្រួល ភាពសម្បូរបែប និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា...
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាប់ព្រំដែន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។
ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោ បាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។
ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។