Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤! មានយានយន្តជាង៤១ម៉ឺនគ្រឿងបានចុះបញ្ជី

រយៈពេល១ឆ្នាំ កាលពីឆ្នាំ២០២៤ មានយានយន្តចំនួន៤១៣.០៦៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ

Published

on

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល១ឆ្នាំ កាលពីឆ្នាំ២០២៤ មានយានយន្តចំនួន៤១៣.០៦៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូមានចំនួន
៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់មានចំនួន ៥.៨៤១គ្រឿង។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បើតាមរបាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញា មានម៉ូតូ និងរថយន្ត
ធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។ ជារួមបើប្រៀបធៀប
រយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ការចុះបញ្ជីម៉ូតូ មានចំនួន៣១០.៦៤៨ គ្រឿង និងរថយន្តធុនស្រាល ចំនួន៥៣.១១២
គ្រឿង មានការកើនឡើងជាងឆ្នាំ២០២៤ ខណៈតួលេខនៃចុះបញ្ជីរថយន្តធុនធ្ងន់ មានចំនួន ៦.៨១៧គ្រឿង ធ្លាក់ចុះ ១៤
ភាគរយ៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ2 months ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ